Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអាណាព្យាបាលព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន

    BY Khmerpress November 20, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអាណាព្យាបាលព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តអាណាព្យាបាលគ្រប់រូប គួរព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន។

    ជាមួយនឹងរូបភាពដើរហាត់ប្រាណជាមួយកូនស្រីទី២ សម្តេចធិបតី បានសរសេរបង្ហាញអារម្មណ៍ក្នុងនាមជាឪពុកថា «ឪពុកម្តាយគ្រប់រូបអាចយល់ពីអារម្មណ៍មួយនេះ…។ ពេលវេលាពិតជាដើរលឿនណាស់ ហើយកូនៗរបស់យើងម្នាក់ៗ ពួកគេក៏ធំលឿនដែរ… តែមួយភ្លែត ពួកគេនឹងរីកធំធាត់ទាំងរូបកាយ បញ្ញាញាណ ហើយឯករាជ្យភាព និងការទទួលខុសត្រូវរបស់ពួកគេក៏កើនឡើងដែរ ជាពិសេសពេលដែលពួកគេត្រូវមានភាពម្ចាស់ការក្នុងការរស់នៅដោយខ្លួនឯង និងមានគ្រួសាររៀងៗខ្លួន»

    សម្តេចបន្តថា «ពេលនោះ ពេលវេលានៅជាមួយឪពុកម្តាយ ក៏មិនមានច្រើនដូចដែលកាលពីពួកគេនៅក្មេងដែរ។ ហេតុដូច្នេះ ទោះជារវល់យ៉ាងណា គួរព្យាយាមចំណាយពេលវេលា ជាមួយកូនៗអោយបានច្រើន»

    ការសិក្សានានា បានរកឃើញថា ការនៅជាមួយកូនមិនត្រឹមតែផ្តល់ភាពកក់ក្តៅ ផ្តល់មនោសញ្ចេតនាប៉ុណ្ណោះទេ។ ប៉ុន្តែការបាននៅជិតកូន ជាពេលវេលាមួយដែលអាណាព្យាបាលអាចផ្តល់ការអប់រំ និងដំបូន្មានសម្រាប់ជីវិតកូនដ៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។

    ផ្ទុយទៅវិញ ការនៅឆ្ងាយ និងការមិនសូវបានប្រាស្រ័យទាក់ទងនឹងកូន នឹងធ្វើឱ្យកូនខ្វះភាពកក់ក្តៅ មានអារម្មណ៍ឯកា ហើយអាចកូនអាចនឹងធ្វើរឿងខុសឆ្គងមួយចំនួនដោយមិនដឹងខ្លួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: