Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

    BY Khmerpress November 21, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

    ១-តំបន់វាលទំនាប៖
    * សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
    * មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

    ២-តំបន់ខ្ពង់រាប៖
    * សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
    * តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

    ៣-តំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
    * នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ,

    Share This Post: