ព័ត៌មានជាតិ
ក្រុមតន្រ្តីមួយក្រុម ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការអសីលធម៌ ត្រូវបានហៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យា
BY Khmerpress
November 23, 2023
(ភ្នំពេញ)៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកោះហៅក្រុមតន្រ្តីមួយក្រុម ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការអសីលធម៌។
តាមរយៈកិច្ចសន្យា ក្រុមនេះបានសន្យាលុបវីដេអូចម្រៀង ដែលបានបង្ហោះផ្សាយលើ Facebook, TikTok និង YouTube ផងដែរ។
គួរជម្រាបថា សកម្មភាពរបស់ក្រុមតន្ត្រីនេះ ត្រូវបានគេចាត់ទុកថា ប៉ះពាល់ប្រពៃណីវប្បធម៌ និងសីលធម៌សង្គម៕
ខាងក្រោមនេះ ជាកិច្ចសន្យា៖

