Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អំណោយរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ត្រូវបានស្នងការខេត្តកំពត នាំយកទៅប្រគល់ជូនគ្រួសារបេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ដែលមានជីវភាពខ្វះខាត និងឪពុកម្ដាយពិការ នៅស្រុកអង្គរជ័យ

    BY Khmerpress November 29, 2023
    អំណោយរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ត្រូវបានស្នងការខេត្តកំពត នាំយកទៅប្រគល់ជូនគ្រួសារបេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ដែលមានជីវភាពខ្វះខាត និងឪពុកម្ដាយពិការ នៅស្រុកអង្គរជ័យ

    (កំពត)៖ អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាំយកទៅប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុប និទ្ទេស «A» ដែលគ្រួសារមានជីវភាពខ្វះខាត ហើយឪពុកម្ដាយជាជនមានពិការភាព រស់នៅស្រុកអង្គរជ័យ ខេត្តកំពត។

    អំណោយដែលលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាំយកទៅប្រគល់ជូននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រួមមាន ម៉ូតូមួយគ្រឿង ថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាការផ្ដល់ជូនរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកជំទាវ។

    បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» នេះឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៉ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយពិការ ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A» ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករ។

    ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនយុវជន អន ផានិត ដែលប្រឡងជាប់ហើយទទួលបាននិទ្ទេស «A» នៅពេលនេះលើកទឹកចិត្តឲ្យបន្ដខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅថ្ងៃអនាគត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: