ទីបំផុត! Apple សម្រេចបោះបង់ចោលគម្រោងផលិតបន្ទះឈីប 5G ហើយ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុន Apple កំពុងលុបចោលទាំងស្រុងនូវគម្រោងផលិតបន្ទះឈីប 5G ដែលបានចំណាយពេលស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ហើយទំនងជាមិនគម្រោងចាប់ផ្តើមផលិតជាថ្មីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជុំវិញមូលហេតុនៃការសម្រេចចិត្តបោះបង់គម្រោងផលិតបន្ទះឈីប 5G ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារបច្ចេកវិទ្យានេះត្រូវបានប្រកាសដោយភ្លេតហ្វមអាជីវកម្មអនឡាញកួរ៉េខាងត្បូង Naver តែមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេថា បណ្តាលមកពីកត្តាអ្វីខ្លះ។ ប៉ុន្តែបើតាមប្រភពមួយចំនួនបាននិយាយថា ទំនងជាដោយសារតែកត្តារួមបញ្ចូលគ្នា រួមទាំងបញ្ហាប្រឈមផ្នែកបច្ចេកទេស ការពិចារណាលើការចំណាយ និងអាទិភាពជាយុទ្ធសាស្រ្ត។
គួរជម្រាបដែរថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ កាលពីអំឡុងខែកញ្ញាកន្លងទៅ Apple បានបន្តកិច្ចព្រមព្រៀងផលិត 5G ជាមួយនឹងក្រុមហ៊ុន Qualcomm ដោយវាមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈពេលវេលាដាក់ឱ្យប្រើប្រាស់អាចក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ តែយ៉ាងតាមរយៈការជូនដំណឹងចុងក្រោយនេះទំនងជាមិនមានវត្តមានបន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple នោះទេ ដូច្នេះ Apple នឹងនៅតែបន្តប្រើប្រាស់បន្ទះឈីបដែលផ្គត់ផ្គង់ដោយ Qualcomm តទៅមុខទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews










CUPERTINO, CALIFORNIA – SEPTEMBER 12: The new iPhone 15 Pro is displayed during an Apple event at the Steve Jobs Theater at Apple Park on September 12, 2023 in Cupertino, California. Apple revealed its lineup of the latest iPhone 15 versions as well as other product upgrades during the event. (Photo by Justin Sullivan/Getty Images)
