ព័ត៌មានជាតិ
ជនសង្ស័យ ៦នាក់ ក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតប្បច្ច័យពីប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន
BY Khmerpress
December 4, 2023
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ដែលក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតប្បច្ច័យពីប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ បង្កឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
តាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសម្របសម្រួល នីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថ បានចុះស្រាវជ្រាវ និងឃាត់ជនសង្ស័យចំនួន០៦នាក់ ដែលក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតប្បច្ច័យពីប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ បង្កឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា៕ ប្រភព៖ លោក Huy Bunleng News

