Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ ២០ ខែមេសា, សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

    BY Khmerpress April 13, 2021
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ ២០ ខែមេសា, សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ ២០ ខែមេសា ឆ្នាំ២០២១។

    ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងរយៈពេលនេះតំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន។

    ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងជាញឹកញាប់ ពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: