ព័ត៌មានជាតិ
អេស្ប៉ាញប្រកាសអាសន្នថ្នាក់ជាតិដោយសារបញ្ហាភ្លើងឆេះព្រៃ
BY Liny Chan
July 25, 2026
អេស្ប៉ាញ៖ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញបានប្រកាសអាសន្នថ្នាក់ជាតិដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែកក្កដា។ គិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃបានកំពុងកើតឡើងជាច្រើនកន្លែងផ្សេងគ្នានៅជិតទីក្រុងម៉ាឌ្រីដ និងនៅក្នុងខេត្តអាវីឡា។
ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអេស្ប៉ាញបានធ្វើការជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេពីការកើតមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នករងរបួសឬរងគ្រោះថ្នាក់នៅឡើយទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ការរាតត្បាតរបស់អណ្តាតភ្លើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia