Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ ២នាក់ មុខសញ្ញាលួចកាច់កញ្ចក់រថយន្តក្នុងខណ្ឌទួលគោក ត្រូវបានកម្លាំងស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួន

    BY Khmerpress December 8, 2023
    ជនសង្ស័យ ២នាក់ មុខសញ្ញាលួចកាច់កញ្ចក់រថយន្តក្នុងខណ្ឌទួលគោក ត្រូវបានកម្លាំងស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០៖៣០នាទី រំលងអធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបទបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កញ្ចក់រថយន្ត) ក្នុងខណ្ឌទួលគោក។

    ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
    ១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្វើសកម្មភាពលួចនៅក្នុងខណ្ឌទួលគោក ចំនួន០៣ដង)។
    ២-ឈ្មោះ ឈិន គឹមលី ភេទប្រុស ជនជាតិខ្មែរ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: