Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលចរាចរណ៍ ៣រូប ដែលហៅឃាត់រថយន្តមួយគ្រឿង ល្មើសសញ្ញាចរាចរណ៍នៅក្តាន់ពីរ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

    BY Khmerpress December 9, 2023
    មន្រ្តីនគរបាលចរាចរណ៍ ៣រូប ដែលហៅឃាត់រថយន្តមួយគ្រឿង ល្មើសសញ្ញាចរាចរណ៍នៅក្តាន់ពីរ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីនគរបាលចរាចរណ៍ចំនួន ០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។

    បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។

    នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: