អបអរសាទរ! និស្សិតឆ្នើម ៥រូប ប្រឡងជាប់ជាស្ថាពរនៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀននៅសាលាវិស្វកម្មល្បីៗរបស់ប្រទេសបារាំង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានចូលរួមអបអរសាទរ ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង ក្នុងនោះរួមមាន៖
១. កញ្ញា ចូវ យូអ៊ី មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ជាអតីតសិស្សសាលាវិទ្យាល័យមង្គលបូរី សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
២. លោក សេន សុវឌ្ឍនា មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីតសិស្សនៃវិទ្យាល័យព្រះមុនីវង្ស សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
៣. កញ្ញា ឃុន ស៊ីវលុយ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាអតីតសិស្សវិទ្យាល័យទួលទំពួង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
៤. លោក បាន ប៊ុនរ៉ុង មានស្រុកកំណើតនៅខេត្ត កណ្តាល បានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ នៅវិទ្យាល័យ ចំណេះទូទៅ និង បច្ចេកទេសហ៊ុនសែន ជម្ពូវ័ន បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា ENSAE ។
៥. កញ្ញា ស្រ៊ឹម សុគន្ធី មានស្រុកកំណើតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនកោះធំ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Télécom Paris ៕ ប្រភព៖ MoEYS Cambodia



