Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប សម្រាប់អាណត្តិថ្មី អមជាមួយអនុប្រធាន សមាជិក សរុបចំនួន៩រូប

    BY Khmerpress December 13, 2023
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប សម្រាប់អាណត្តិថ្មី អមជាមួយអនុប្រធាន សមាជិក សរុបចំនួន៩រូប

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

    មាត្រា១ នៃព្រះរាជក្រឹត្យនេះបានកំណត់យ៉ាងដូច្នេះថា៖ «តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប៖

    *១៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន
    *២៖ ឯកឧត្តម ជឺ ចំណាន អនុប្រធាន
    *៣៖ ឯកឧត្តម មាន សទិ សមាជិក
    *៤៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក
    *៥៖ ឯកឧត្តម សោម សូរីដា សមាជិក
    *៦៖ ឯកឧត្តម ហេង ស៊ីឡេង សមាជិក
    *៧៖ ឯកឧត្តម យិច សមិទ្ធិ សមាជិក
    *៨៖ ឯកឧត្ដម ហ៊ល សារ៉ាត់ សមាជិក
    *៩៖ ឯកឧត្តម ហង្ស ពុទ្ធ សមាជិក»។

    ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: