Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុម BM ចំណាយពេល ៧ឆ្នាំ ទើបសម្រេចបំណងលើកពាន Off Road បាន !

    BY Khmerpress December 18, 2023
    ក្រុម BM ចំណាយពេល ៧ឆ្នាំ ទើបសម្រេចបំណងលើកពាន Off Road បាន !

    (ភ្នំពេញ)៖ ក្រុម BM បានលើកពាន២ ពីការប្រណាំងរថយន្ត Off Road គិរីរម្យ Festival 2023 ក្នុងចំណោមរថយន្តខ្លាំងៗកម្ពុជា និងថៃ សរុប៥៣គ្រឿង ចែកចេញជា៣ Class គឺ Class A មានរថយន្ត២៩គ្រឿង, Class B មាន១៣គ្រឿង និង Class C មាន១១គ្រឿង។

    លោក លន់ បូរ៉ា ប្រធានក្រុម BM Off Road បានបង្ហាញអារម្មណ៍រីករាយក្រោយឈ្នះពានរង្វាន់២គ្រឿង ពីការប្រណាំងរថយន្ត Off Road លើ Class A និង Class C ដោយជារៀងរាល់ឆ្នាំកីឡាករមកពីប្រទេសថៃ ជាអ្នកឈ្នះពាន។ ប្រធានក្រុម BM Off Road រូបនេះ បានបន្ថែមថា ក្រុម BM បានចូលរួមប្រណាំងរថយន្ត Off Road ជាច្រើនឆ្នាំគិតមកដល់ពេលនេះ ៧ឆ្នាំ ទើបសម្រេចបំណងឈ្នះពាន២ជាលើកដំបូង ដែលគ្មានក្រុមណាធ្វើបានពីមុនមក ដោយកីឡាករវ័យក្មេង។

    លោកថា នេះជាសមិទ្ធផលថ្មីសម្រាប់ក្រុមទាំងមូល ដែលបានរួមសាមគ្គីគ្នា បង្កើនការហ្វឹកហាត់ ចំណាយធនធានថវិកាផ្ទាល់ខ្លួនរហូតទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំ២០២៣នេះ ក៏ត្រៀមចេញទៅប្រកួតជាលក្ខណអន្តរជាតិ នាព្រទេសថៃ ឆ្នាំ២០២៤ខាងមុខនេះ។

    ប្រធានក្រុម BM Off Road និងជាអតីតកីឡាករផងនោះ បានថ្លែងអំណរគុណដល់បងប្អូនក្រុមមហាគ្រួសាររថយន្ត Off Road លោក ទៀ ស្យាម ក្រុមហ៊ុនដៃគូឧបត្ថម្ភ និងបងប្អូនក្រុម BM ដែលតែងតែគាំទ្រ និងលើកទឹកចិត្តជាសម្ភារ ថវិកា រហូតទទួលបានជោគជ័យនាពេលនេះ។

    សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road គិរីរម្យ Festival 2023 មានរថយន្តសរុប៥៣គ្រឿង ក្នុងនោះក៏មានកីឡាករមកពីប្រទេសថៃ រយៈពេល៣ថ្ងៃ នៅលើភ្នំគិរីរម្យ។ ជាលទ្ធផល Class A លេខ១ ឃុន ណេត ក្រុម BM លេខ២ ហែម សំណាង និងលេខ៣ Vong Kimhout ក្រុម VKH , Class B លេខ១ កីឡាករមកពីប្រទេសថៃ លេខ២ និងលេខ៣ សិតសឹងជាកីឡាករកម្ពុជា រីឯ Class C លេខ១ ហុក គីមលន់ និងលេខ១ស្ទួន អារ៉ែង ឌីណា លេខ២ វិឆ័យ គិរីរម្យ និងលេខ៣ ឈិន ជិនអ៉ី៕​​​​​​ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: