Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទុរេនប្រភេទ Musang King មួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃជិត ៤ពាន់ដុល្លារ

BY Khmerpress December 18, 2023
ទុរេនប្រភេទ Musang King មួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃជិត ៤ពាន់ដុល្លារ

ម៉ាឡេស៊ី៖ ទុរេនមួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៤ពាន់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ទុរេនដ៏មានតម្លៃខ្ពស់បំផុតនេះគឺជាទុរេនប្រភេទ Musang King ដែលត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា ការដាក់លក់ទុរេនមួយផ្លែខាងលើនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ដែលរៀបចំឡើងដោយគណៈកម្មាធិការសម្រាប់ទំនាក់ទំនង និងពហុព័ត៌មានប្រចាំរដ្ឋ Pahang សហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខណៈពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋPahang។ សូមបញ្ជាក់ជូនថា តម្លៃចុងក្រោយរបស់ទុរេនមួយផ្លែខាងលើនេះគឺ ១៨៥,០០០ រីងហ្គីត ឬស្នើហ្នឹង ៣៩,៣៩៩ ដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: