«Disney» នឹងបើកកន្លែងកំសាន្តទាក់ទងនឹងភាពយន្ត «Zootopia» នៅទីក្រុងសៀងហៃ ដើម្បីទាក់ទាញសាធារណជនឲ្យចូលទស្សនា
(បរទេស)៖ Shanghai Disney Resort ប្រកាសថា ខ្លួននឹងបើកកន្លែងកំសាន្ត ទាក់ទងនឹងប្រធានបទ Zootopia ដើម្បីឲ្យសាធារណជនបានចូលទស្សនា និងទទួលបទពិសោធន៍ក្នុងប្រទេសចិន ក្នុងគោលបំណងទាញភ្ញៀវទេសចរណ៍បន្ថែម ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ភាពយន្ត Zootopia ត្រូវបានគេដឹងថា ចាកចេញពីរោងកុនចិនក្នុងឆ្នាំ២០១៦ ទោះយ៉ាងណាវានៅតែជាភាពយន្តគំនូរជីវចល ដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេស។ នេះជាកន្លែងកំសាន្តដែលមានប្រធានបទ Zootopia ដំបូងរបស់ Disney ខណៈកំណើនភ្ញៀវទេសចរណ៍ហាក់យឺតយ៉ាវ បន្ទាប់ពីវិបត្តិកូវីដ-១៩។ ប្រធាន Disney នៅទីក្រុងសៀងហៃ បានបើកដំណើរការកន្លែងកំសាន្តមួយនេះ ដើម្បីឲ្យសាធារណជន ទទួលបទពិសោធន៍នៃដំណើរកំសាន្ត ចេញក្រៅផ្ទះឡើងវិញ។
គួរជម្រាបថា បើតាមប្រាក់ចំណូលត្រីមាសទី៤ របស់ខ្លួនកាលពីខែមុន Walt Disney (DIS.N) នៅសួនកម្សាន្ត Shanghai និង Hong Kong មានកំណើន ៣១ភាគរយៈឯណោះ ដែលនេះបញ្ជាក់ថា មនុស្សចាប់ផ្តើមចេញដើរក្រៅផ្ទះឡើងវិញហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews





