ព័ត៌មានជាតិ
រដ្ឋមន្រ្តី កែវ រតន: ប្រកាសផ្ទេភារកិច្ចប្រធានមន្ទីររ៉ែ និងប្រធានការិយាល័យរ៉ែខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង
BY Khmerpress
December 22, 2023
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប ម្នាក់ជាប្រធានមន្ទីររ៉ែ និងថាមពល ហើយម្នាក់ទៀតជាប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។
សេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ឱ្យដឹងទៀតថា មន្ត្រីរាជការទាំង ២រូប រួមមាន៖ លោក ជា សារិទ្ធ ផ្ទេរពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន និងលោកស្រី ម៉ិច វ៉ាន់ឌី ផ្ទេរពីប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន៕
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងរ៉ែ និងថាមពល៖
ផ្តល់សិទ្ធិដោយ៖ freshnews

