ព័ត៌មានអន្តរជាតិ December 22, 2023

របៀបប្រើប្រាស់ Apple Maps ដោយមិនចាំបាច់មានអ៊ីនធឺណិត

Khmerpress

(បរទេស)៖ មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់កម្មវិធី Apple Maps រួចមកហើយ ដោយការប្រើប្រាស់កម្មវិធីនេះ ភាគច្រើនអាចប្រើបានលុះត្រាតែមានអ៊ីនធឺណិត។ ប៉ុន្តែតាមរយៈការចេញផ្សាយថ្មីនេះ សម្រាប់អ្នកប្រើប្រាស់ iPhone ចាប់ពី iOS 17 ឡើងទៅ បើទោះបីជាទូរស័ព្ទគ្មានអ៊ីនធឺណិតក៏ដោយ ក៏អាចប្រើបានដែលតាមរយៈការទាញយកមុខងារ Offline Maps។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ដើម្បីអាចទាញយកមុខងារ Offline Maps ថ្មី នៅលើ Apple Maps អ្នកប្រើប្រាស់ iPhone ទាំងអស់ត្រូវតែដំឡើងទៅកំណែ iOS 17 ឬ ថ្មីជាងនេះជាមុនសិន បន្ទាប់មកអាចធ្វើតាមវិធីខាងក្រោមនេះ៖
១. បើកកម្មវិធី Apple Maps និងស្វែងរកទីតាំងដែលត្រូវទៅ បន្ទាប់មកចុចពាក្យ «Save» នឹងដាក់កំណត់សម្គាល់ Favorites
២. ចុចទៅលើចំណុចក្រហមទីតាំងដែលបានស្វែងរក
៣. បន្ទាប់មកចុចទៅលើសញ្ញាត្រេបី (…) ជ្រើសពាក្យ «Download Offline Maps» នឹងចុច Download ជាការស្រេច

វីធីសាស្រ្តប្រើប្រាស់ Apple Maps ឬ Offline Maps ដោយមិនចាំបាច់មានអ៊ីនធឺណិត៖
១. បើកកម្មវិធី Apple Maps និងចូលទៅកាន់ Profile Picture
២. ជ្រើសយកពាក្យ Offline Maps
៣. ចុចទៅលើ Maps ដែលបានទាញយករួច នឹងចុចទៅលើផ្ទាំងរូបថត Maps
៤. បន្ទាប់ជ្រើសយករូប Favorite ដែលបានកំណត់សម្គាល់ នឹងជ្រើសយកពាក្យ Directions ឬ Start ជាការស្រេច។

គួរជម្រាបដែរថា វិធីសាស្រ្តខាងលើនេះ ជាគន្លឹះមួយសម្រាប់អ្នកពុំសូវស្គាល់ទីតាំងភូមិសាស្រ្តច្បាស់ ជាពិសេសដូចជាការប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញជាដើម នឹងជាជំនួយបើទោះបីជាតំបន់ដែលត្រូវទៅនោះគ្មានអ៊ីនធឺណិតក៏ដោយ ក៏ទីតាំងដែលបាន Download នោះមិនអាច Error ឬដើរខុសផ្លូវនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews