Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យប្រើប្រាស់កម្មវិធី «Investor’s Corner» នៅលើគេហទំព័រអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

    BY Nisaiy KP December 24, 2023
    ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យប្រើប្រាស់កម្មវិធី «Investor’s Corner» នៅលើគេហទំព័រអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន

    (ភ្នំពេញ)៖ ក្នុងអំឡុងពេលសិក្ខាសាលាផ្សព្វផ្សាយ លេីកទី៣ ស្តីពី «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)» និង «នីតិវិធីគ្រប់គ្រង់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (SOP for PPP Projects)» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធី «Investor’s Corner» នៅលើគេហទំព័ររបស់ អ.រ.ជ ផងដែរ។


    កម្មវិធី «Investor’s Corner» នេះ នឹងផ្សាភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន, ស្វែងរកកាលានុវត្តភាពថ្មីៗ, ការលើកកម្ពស់ការយល់ដឹង នៃបរិយាកាសវិនិយោគ, និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ សំដៅធានាបាននូវការរីកចម្រើនទៅមុខនៃការវិនិយោគសាធារណៈតាមយន្តការ PPP ក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖​ Freshnews










    Share This Post: