Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋត្រៀមទិញអង្ករជាង ៥.៦ពាន់តោន ស្តុកបម្រុងផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកពេលចាំបាច់ សម្រាប់ឆ្នាំ២០២៤

    BY Khmerpress December 30, 2023
    រដ្ឋត្រៀមទិញអង្ករជាង ៥.៦ពាន់តោន ស្តុកបម្រុងផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកពេលចាំបាច់ សម្រាប់ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីរក្សាទុក ស្តុកស្បៀងត្រៀមបម្រុងជាអង្ករ និងផ្គត់ផ្គង់ ក្នុងពេលមានករណីបន្ទាន់ បានដាក់ផែនការត្រៀមទិញអង្ករចូល ៥ ៦៨០តោន សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

    ជាមួយគ្នានេះ នៅឆ្នាំ២០២៤ ក្រុមហ៊ុនរដ្ឋមួយនេះ ក៏មានផែនការនាំចេញអង្ករ ៥ ៦៨០តោនផងដែរ។

    ជាមួយគ្នានេះ បើតាមផែនការ ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងបន្តពិភាក្សាជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដូចជា៖ ប្រទេសចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី ទីម័រលេស្តេ សហគមន៍អឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្វ្រិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: