មហាជននៅតែបន្តចូលរួមយ៉ាងច្រើន ក្នុងថ្ងៃទី២ នៃពិធីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងបរិវេណវិមានឈ្នះឈ្នះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ នៃពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ១២ ១៩៩៨ – ២៩ ១២ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ១២ ២០១៨ – ២៩ ១២ ២០២៣)” ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានឈ្នះៗ រាជធានីភ្នំពេញ។
សម្រាប់ថ្ងៃទី២ នេះ នៅតែបន្តមានវត្តមានចូលរួមយ៉ាងច្រើនពីសំណាក់មហាជន ប្រុសស្រី ជាពិសេសយុវជន បានដើរទស្សនាតាមស្តង់ពិព័រណ៍នីមួយៗរបស់ក្រសួង ស្ថាប័ន នានា ដែលបានដាក់បង្ហាញរយៈពេលពេញ៣ថ្ងៃតែម្ដង ។
មិនខុសគ្នាពីថ្ងៃទី១ ឡើយ សម្រាប់ថ្ងៃនេះ ក៏នៅតែបន្តមានការតាំងបង្ហាញសមិទ្ធផលនានារយៈពេល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះៗ, ពិព័រណ័ផលិតផល និងម្ហូបអាហារខ្មែរ, ទស្សនីយភាពសិល្បៈ និងតន្ត្រីរបស់យុវជន ព្រមទាំងមានការបាញ់កាំជ្រួចនាពេលរាត្រី ដើម្បីអបអរសាទរនៃការប្រារព្ធពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ” ផងដែរ ។
សូមបញ្ជាក់ថា ពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ១២ ១៩៩៨ – ២៩ ១២ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ១២ ២០១៨ – ២៩ ១២ ២០២៣) ប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕ ប្រភព៖ ក្រសួងព័ត៌មាន






