Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖ ទូទាំងប្រទេសទទួលបានទេសចរជាង៣លាននាក់ រយៈពេល៣ថ្ងៃក្នុងឱកាសឆ្លងឆ្នាំសកល

    BY Khmerpress January 3, 2024
    ក្រសួងទេសចរណ៍៖ ទូទាំងប្រទេសទទួលបានទេសចរជាង៣លាននាក់ រយៈពេល៣ថ្ងៃក្នុងឱកាសឆ្លងឆ្នាំសកល

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានផ្ដល់របាយការណ៍ស្ថិតិទេសចរណ៍រយៈពេល៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សរុបចំនួន ៣,២៨៥,៨៦៨នាក់។

    របាយការណ៍បានលម្អិតទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង៣លាននាក់នោះ រួមមាន៖ ភ្ញៀវទេសចរជាតិ ៣,២២៧,១៤៦នាក់ ភ្ញៀវទេសចរបរទេស ៥៨,៧២២នាក់។

    រាជធានី/ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖
    * រាជធានីភ្នំពេញ៖ ៦១០,៣៥៦នាក់
    * ព្រះសីហនុ៖ ៤៧២,៦៩៧នាក់
    * កំពត៖ ៤២៧,៤៩៥នាក់
    * សៀមរាប៖ ៣៧៧,២១៩នាក់
    * បាត់ដំបង៖ ៣៤៦,៣៣៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: