ព័ត៌មានជាតិ
ឱកាសល្អ! ក្រសួងវប្បធម៌ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ផុតកំណត់នៅថ្ងៃ៣១ ខែមិថុនា
BY Khmerpress
January 5, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់កវីនិពន្ធ អ្នកស្នេហាអក្សរសាស្ត្រជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤។
-ចាប់ផ្តើមទទួលស្នាដៃ៖ ពីថ្ងៃជូនដំណឹងនេះតទៅ
-ឈប់ទទួលស្នាដៃ ៖ ថ្ងៃ៣១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០ជាកំហិត៕ សូមអានព័ត៌មានលម្អិតដូចមានចែងក្នុងលិខិតផ្លូវការនៅខាងក្រោម៖

