Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រកាសជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប ផុតកំណត់នៅថ្ងៃទី៣១ ខែមករានេះ

    BY Khmerpress January 5, 2024
    ឱកាស! គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រកាសជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប ផុតកំណត់នៅថ្ងៃទី៣១ ខែមករានេះ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប សម្រាប់ឆ្នាំ២០២៤។

    អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនបេក្ខជនជា និស្សិត និងសាធារណជនទូទៅ ជ្រាបថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវ ការជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ៣៥រូប ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តាម លក្ខខណ្ឌកំណត់ដូចខាងក្រោម៖

    ១. លក្ខខណ្ឌជ្រើសរើស
    ក. លក្ខខណ្ឌទូទៅ
    – ត្រូវមានសញ្ជាតិខ្មែរ
    – លក្ខខណ្ឌអាយុត្រូវបានកំណត់ដូចខាងក្រោម៖
    * បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
    * បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ
    * បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុ មិនលើសពី ៣៥ឆ្នាំ។

    – មិនធ្លាប់មានទោសពីបទឧក្រិដ្ឋ និងបទមជ្ឈិមណាមួយ
    – ត្រូវមានសុខភាពល្អ កាយសម្បទា និងសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារ
    – មានសមត្ថភាពបំពេញការងារដោយឯករាជ្យ ស្មារតីធ្វើការងារជាក្រុម និងសមត្ថភាព ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព
    – មានភាពស្មោះត្រង់ និងសីលធម៌ល្អ មានឆន្ទៈក្នុងការបំពេញការងារ និងសិក្សារៀនសូត្រ
    – បេក្ខជនជានារីភេទ ជនជាតិដើមភាគតិច និងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត៕ ប្រភព៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

    Share This Post: