ធនាគារជាតិនៃកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកចំនួន ៣០រូប «ក្របខណ្ឌ គ» ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបុគ្គលិកចំនួន ៣០រូប «ក្របខណ្ឌ គ» ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ សម្រាប់ក្របខ័ណ្ឌលេខាធិការ ធនាគារជាតិនៃកម្ពុជា «គ» ចំនួន ៣០រូប ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌនៃការជ្រើសរើស ដូចខាងក្រោម៖
១/. មានសញ្ជាតិខ្មែរ
២/. មានអាយុច្រើនបំផុត ២៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
៣/. មានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ
៤/. មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ
៥/. មានសុខភាពល្អ។
បេក្ខជនអាចមកទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិក នៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៥:០០ រសៀល រៀងរាល់ថ្ងៃធ្វើការ ឬតាម រយៈលេខទូរសព្ទ ០២៣ ៧២២ ២២១ / ០៨១ ៨៧៧ ២២៧។
– កាលបរិច្ឆេទទទួលពាក្យប្រឡង ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
– កាលបរិច្ឆេទឈប់ទទួលពាក្យប្រឡង ៖ ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី
– កាលបរិច្ឆេទ មុខវិជ្ជា និងទីកន្លែងប្រឡង ៖ ជូនដំណឹងពេលក្រោយ ៕ ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia
