ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា ពី៧១ម៉ឺនរៀល ទៅ៧៧ម៉ឺនរៀល ចាប់អនុវត្តពីថ្ងៃទី១ ខែមករាតទៅ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល ចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
ក្នុងមាត្រា២៖ ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ៕

