Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២៤

    BY Khmerpress January 6, 2024
    អបអរសាទរ! ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២៤

    (ព្រះសីហនុ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឲ្យសាធារណជនចូលរួមបោះឆ្នោត គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.com ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

    ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន៖

    *ទី១៖ ខេត្តព្រះសីហនុ
    *ទី២៖ ខេត្តបាត់ដំបង
    *ទី៣៖ ខេត្តសៀមរាប។

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នាពេលខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: