អាជ្ញាធរជាតិអប្សរា ប្រកាសជ្រើសរើសភ្នាក់ងារទេសចរចំនួន ៩រូប ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែមករា
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការជ្រើសរើសភ្នាក់ងារទេសចរ ចំនួន០៩រូប ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ដូចមានបញ្ជាក់ជូនខាងក្រោម៖
១. កម្រិតមធ្យមសិក្សាទុតិយភូមិ៖
– ភ្នាក់ងារទេសចរចំនួន ០៩រូប
២. លក្ខខណ្ឌនៃការជ្រើសរើស៖
– ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
– ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨-៣៥ឆ្នាំ
– ចំណេះដឹងភាសារបរទេសត្រូវបានលើកទឹកចិត្ត
– មានសុខភាពល្អ
– មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី និងសិទ្ធិជាពលរដ្ឋ
– បេក្ខជនដែលមានលំនៅដ្ឋានក្នុងឧទ្យានអង្គរត្រូវបានផ្ដល់អាទិភាព
៣. សំណុំឯកសារដែលត្រូវមាន
– ប្រវត្តិរូបសង្ខេបមានបិទរូបថតទំហំ (៤x៦) ០១ច្បាប់
– អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ច្បាប់ថតចម្លង ០១ច្បាប់
– សេចក្តីចម្លងសំបុត្រកំណើត (បញ្ជាក់) ០១ច្បាប់
– លិខិតបញ្ជាក់កិរិយាមាយាទ ០១ច្បាប់
– លិខិតធានាអះអាងមិនមែនជាមន្ត្រីរាជការ ០១ច្បាប់
៤. ទីកន្លែងទទួលពាក្យ៖ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
៥. ការសម្ភាសន៍បេក្ខជន៖ បញ្ជីសម្រាំងបេក្ខជនដែលត្រូវឆ្លងកាត់ការប្រលង និងសម្ភាសជ្រើសរើសនឹងត្រូវ បិទផ្សាយនៅស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ឬជូនដំណឹងតាមរយៈទូរស័ព្ទផ្ទាល់ទៅបេក្ខជន។
៦. ព័ត៌មានចាំបាច់៖ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩២ ៨៧២ ៥៨៨/០៧០ ៧៨១ ២០០ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
