ព័ត៌មានជាតិ
ក្រសួងរ៉ែ និងថាមពល៖ គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន ២៦គម្រោងត្រូវបានអភិវឌ្ឍន៍ ដោយមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់
BY Nisaiy KP
January 7, 2024
(ភ្នំពេញ)៖ គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍន៍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់។ នេះបើតាមកម្រងវីដេអូ អំពីសមិទ្ធផលធំៗ នៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត នៅកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួងរ៉ែ និងថាមពល។
ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា «គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះ ប្រភពថាមពលកកើតឡើងវិញ មានចំនួនប្រមាណ៦២% និងមានគោលដៅបង្កើនឲ្យបាន៧០% នៅក្នុងឆ្នាំ២០៣០»។
បន្ថែមពីនេះ តាមរយៈខ្សែបណ្ដាញជាតិ បញ្ជូនអគ្គិសនីឲ្យដល់២៥រាជធានី-ខេត្ដ បច្ចុប្បន្ន កម្ពុជាបានផ្ដល់ការផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួនជាង៩៨% និងលំនៅដ្ឋាន ចំនួនជាង៨៨% ហើយភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា និងទទួលបានការផ្គត់ផ្គង់អគ្គិសនី១០០% នៅក្នុងឆ្នាំ២០៣០៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

