Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល

    BY Khmerpress January 8, 2024
    ឱកាសល្អ! ក្រសួងកសិកម្ម ប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា អគ្គលេខាធិការ  នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ ជ្រាបថា ក្រសួងប្រកាសជ្រើសរើសបេក្ខភាពសម្រាប់ទទួលមុខតំណែងជា អគ្គលេខាធិការ នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល ចាប់ពីពេលនេះតទៅ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបំពេញតាមលក្ខខណ្ឌ ឱ្យមកដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រឹមវេលាម៉ោង០៥៖៣០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានតាម រយៈលេខទូរស័ព្ទ៖ ០១២ ៥៣៧ ៣៧៣ ក្នុងម៉ោង និងថ្ងៃធ្វើការ។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំទទួលមុខតំណែងនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: