Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលនេះ បន្ទាប់ពីឃាត់ខ្លួន

    BY Khmerpress January 13, 2024
    អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលនេះ បន្ទាប់ពីឃាត់ខ្លួន

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្រេចឃាត់ខ្លួន។

    ពាក់ព័ន្ធនឹងករណី លោក​ ខេង យ័ន នេះ ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ។

    សូមបញ្ជាក់ថា លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: