សម្ដេចធិបតី លើកឡើងថា ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅគឺដាច់ខាត សុក្រឹត្យភាព “ចេះជាប់”
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាចាប់ពីពេលនេះតទៅការប្រឡងរើសមន្ត្រីថ្មី គឺដាច់ខាតសុក្រឹត្យភាព”ចេះជាប់” ។
សម្តេចថ្លែងក្នុងពិធីជួបសំណេះសំ ណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅទ្វីបអឺរ៉ុបប្រមាណ២,៥០០នាក់នៅទី ក្រុងប៉ា រីសប្រទេសបារាំងនៅយប់ថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៤ ។
សម្តេចថ្លែងថា៖ការប្រលងជ្រើសមន្ត្រីថ្មី ដាច់ខាតត្រូវតែមានសុក្រឹត ភាព “អ្នកចេះជាប់” ចាប់ផ្តើមពីការប្រឡងថ្ងៃមុនដែលយើងដាក់ ហើយការប្រឡងទៅមុខទៀត គឺធ្វើយ៉ាង ណាធានាឲ្យអាយុវជនយើងដែលដា ក់ពាក្យប្រលងគឺធានាថាខ្លួនមិនចាំ បាច់រត់ទៅរកពីណាជួយទេ ពឹងតែ ខ្លួនឯងទៅគឺប្រឡងជាប់ហើយនេះជាគោលការណ៍ដែលសំខាន់ ។
សម្តេចបន្តថាទី២ គឺការកំណែទម្រង់ស្ថាប័នផ្ទៃក្នុង ត្រូវពិនិត្យមើលខាង ក្នុងរបស់យើង ពិនិត្យវាយតម្លៃឡើង វិញពីផ្ទៃក្នុងរបស់ស្ថាប័ន ការប្រើប្រា ស់មន្ត្រីនៅក្នុងស្ថាប័នមានប៉ុន្មានប្រើ ប្រាស់ឲ្យអស់ប្រសិទ្ធភាព កន្លែងណាលើសកន្លែងណាខ្វះ ចាត់ចែងយ៉ាងណា ដើម្បីយើងបណ្ដុះបណ្ដាលកន្លែ ងណាសមត្ថភាពនៅមានកម្រិត ត្រូវយកមកដើម្បីបណ្ដុះបណ្ដាលឡើងវិញឱ្យចំតែម្ដងជៀសជាងរើសមន្ត្រីថ្មី ។
សម្តេចគូសបញ្ជាក់ថា”ខ្ញុំផ្អាកការរើ សមន្ត្រីថ្មីឆ្នាំនេះ ទាល់តែប្រាប់ខ្ញុំឲ្យច្បាស់ ពីព្រោះឥឡូវយើងខិតខំពង្រឹ ង សន្សំថវិកា ជៀសជាងរើសថ្មីមិនចាំបាច់ យកថវិកាបំប៉នមន្ត្រីរបស់យើងដែលខិតខំធ្វើការទៅវិញនេះជាគោលការណ៍សំខាន់ ៕ ប្រភព៖ ក្រសួងព័ត៌មាន

