Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរវប្បធម៌ខេត្តរតនគិរី ប្រកាសបង្រៀន របាំបុរាណខ្មែរ របាំប្រពៃណីជាតិខ្មែរ និងឧបករណ៍តន្ត្រីសម័យ (ហ្គីតា) ដោយឥតគិតថ្លៃ

    BY Khmerpress January 16, 2024
    ដំណឹងល្អ! មន្ទីរវប្បធម៌ខេត្តរតនគិរី ប្រកាសបង្រៀន របាំបុរាណខ្មែរ របាំប្រពៃណីជាតិខ្មែរ និងឧបករណ៍តន្ត្រីសម័យ (ហ្គីតា) ដោយឥតគិតថ្លៃ

    (ភ្នំពេញ)៖ ដើម្បីចូលរួមអភិរក្ស និងការលើកស្ទួយនូវរបាំបុរាណខ្មែរ របាំប្រពៃណីជាតិក៏ដូចជាឧបករណ៍តន្ត្រី ឲ្យបានស្ថិតស្ថិរគង់វង្ស មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី មានបើកបណ្តុះបណ្តាលអំពីចំណេះជំនាញលើវិស័យសិល្បៈមួយចំនួន ដែលមានទីតាំងហ្វឹកហាត់ នៅបរិវេណមន្ទីរ។

    សេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ចំណេះជំនាញលើវិស័យសិល្បៈទាំងនោះរួមមាន៖ របាំបុរាណខ្មែរ របាំប្រពៃណីជាតិខ្មែរ និងឧបករណ៍តន្ត្រីសម័យ (ហ្គីតា)។

    បើតាមមន្ត្រីទទួលបន្ទុកការចុះឈ្មោះ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ការបណ្តុះបណ្តាលនេះ ពុំមានគិតថវិកានោះទេ។

    ប្រសិនបើសិស្សានុសិស្សដែលមានបំណងចង់មកហាត់រៀន សូមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខ ០៧១ ២៣៣ ៧៧០៧ / ០៧១ ៤៨៤ ៤៤៤១៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: