Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple ប្រកាសបញ្ចុះតម្លៃ iPhone 15 ក្នុងប្រទេសចិនរហូតដល់ ៧០ដុល្លារ ក្រោយចំនួនលក់ក្នុងសប្តាហ៍ទី១ ធ្លាក់ចុះដល់ ៣០ភាគរយ

BY Khmerpress January 17, 2024
Apple ប្រកាសបញ្ចុះតម្លៃ iPhone 15 ក្នុងប្រទេសចិនរហូតដល់ ៧០ដុល្លារ ក្រោយចំនួនលក់ក្នុងសប្តាហ៍ទី១ ធ្លាក់ចុះដល់ ៣០ភាគរយ

(បរទេស)៖ ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេសចិនបានបង្ហោះការផ្តល់ជូនជាពិសេស គ្រប់ម៉ូដែល iPhone 15 នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ភាគរយក្នុងមួយគ្រឿងដែលគិតជាប្រាក់មានតម្លៃ ៧០ដុល្លារឯណោះ។ ការប្រកាសនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដោយ Apple មិនត្រឹមតែមិនដំឡើងថ្លៃក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចុះតម្លៃថែមទៀត ខណៈទីផ្សារក្រៅពីប្រទេសចិននៅតែដំឡើងថ្លៃធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ការផ្តល់ជូនដ៏កម្រនេះនឹងមានចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Apple បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេល Apple កំពុងរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូរប្រជែងប្រទេសចិន ដូចជា Huawei និង Xiaomi ជាដើម។

ការបញ្ចុះតម្លៃនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំង និងការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៃអ្នកប្រើប្រាស់ជនជាតិចិនក្នុងការសម្រេចចិត្តទិញ iPhone គួបផ្សំនឹងរដ្ឋាភិបាលចិនកំពុងហាមប្រាមការប្រើប្រាស់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ ប្រភពពីអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone 15 របស់ប្រទេសចិនបានធ្លាក់ចុះជាគំហុកដល់ទៅ ៣០ភាគរយគិតត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ខណៈក្រុមហ៊ុនប្រកួតប្រជែង Huawei កំពុងមានសន្ទុះគាំទ្រជាខ្លាំងក្រោយចេញលក់ Huawei Mate 60 របស់គេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: