មនុស្សប្រុស-ស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ ដោយរថយន្ត Ford Ranger បុករះនៅក្រោមស្ពានអាកាសឬស្សីកែវ, អ្នកបើករថយន្តជាមន្រ្តីនៅក្រសួងសេដ្ឋកិច្ច
(ភ្នំពេញ)៖ មនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាត គៀបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ ឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត ដោយម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1KG-7548 ទី២ម៉ាកហុងដាខ្លីកពណ៍ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ទី៣ម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ទី៤ម៉ាកហុងដាហ្សូមើអិច មិនស្គាល់ស្លាកលេខ។ ឯរថយន្ដរងគ្រោះមានចំនួនពីរគ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែងក្រោយ នឹងហោះឡើងលើសួនខាងស្ដាំដៃ ទី២ម៉ាកលុចសុីស NX200t ពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយឲ ដោយគៀបជាប់ជាមួយរថយន្ដបង្ករ។
ភ្លាមៗនោះអ្នកបើកបរថយន្ដបង្ក ក្រោយពីបើកបុករះបណ្ដាលអោយមានអ្នកស្លាប់នឹងរបួសជាច្រើននាក់រួចមក សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ។
ភាគីបង្កបេីករថយន្តម៉ាក Ford Ranger ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)។
ចំែណកជនរងគ្រោះរួមមាន៖
+ ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី ២នាក់) រងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ
+ ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)រងរបួសស្រ្តីពីរនាក់សំរាកព្យាបាលពេទ្យកាលម៉ែត្រ
+ ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។
+ ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង ២ នៅកន្លែងកើតហេតុ)។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក រីឯសពត្រូវបានសមត្ថកិច្ចទាក់ទងទៅគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





