BREAKING: យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងមូស្គូ ធ្លាក់នៅអាហ្វហ្គានីស្ថាន
- BY
- Nisaiy KP
- January 21, 2024
(អ៉ីស្លាម៉ាបាដ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសឥណ្ឌា បានធ្លាក់ក្នុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៉ី ដោយបានបាត់ចេញពីរ៉ាដាពេញមួយយប់នៅម្តុំតំបន់ភ្នំនៃខេត្ត Badakhshan របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យរបស់ប៉ូលិសខេត្ត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប៉ូលិសនៅភាគខាងជើងអាហ្វហ្គានីស្ថាន បានទទួលដំណឹងអំពីការធ្លាក់យន្តហោះនេះ នៅក្នុងខេត្ត Badakhshan។ បើតាមប្រព័ន្ធផ្សជ្វផ្សាយឥណ្ឌា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងតំបន់ Topkhana នៃស្រុក Zebak នៃខេត្ត Badakhshan ហើយភ្លាមៗនេះគេមិនទាន់ដឹងអំពីប្រភេទយន្តហោះ ចំនួនអ្នកដំណើរ និងមូលហេតុនៃការធ្លាក់នៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
- Share This Post: