Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការរឹតបន្ដឹងច្បាប់! យប់ថ្ងៃទី៣ ខែកុម្ភៈ សមត្ថកិច្ចទូទាំងរាជធានីភ្នំពេញឃាត់យានយន្ដល្មើស ១៩៧គ្រឿង

    BY Nisaiy KP February 4, 2024
    យុទ្ធនាការរឹតបន្ដឹងច្បាប់! យប់ថ្ងៃទី៣ ខែកុម្ភៈ សមត្ថកិច្ចទូទាំងរាជធានីភ្នំពេញឃាត់យានយន្ដល្មើស ១៩៧គ្រឿង

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១៩៧គ្រឿង ក្នុងនោះមានរថយន្ត៣៨គ្រឿង និងម៉ូតូ១៥៩គ្រឿង។


    ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

    ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបានឃាត់យានយន្តល្មើសសរុបចំនួន១៩៧១គ្រឿង (រថយន្តចំនួន៣៨គ្រឿង, ម៉ូតូចំនួន១៥៩គ្រឿង)។

    *ទី១៖ រថយន្តដែលមានអ្នកបើកបរល្មើសជាតិស្រវឹងចំនួន៧៧គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន២៨គ្រឿង អ្នកបើកបរម៉ូតូចំនួន១៧នាក់ អ្នកបើកបររថយន្តចំនួន១១នាក់, កម្រិត០.៤០mg/L ឡើង ចំនួន៤៩គ្រឿង អ្នកបើកបរម៉ូតូចំនួន១៩នាក់ និងអ្នកបើកបររថយន្តចំនួន៣០នាក់។

    *ទី២៖ រថយន្តដែលមានអ្នកបើកបរបទល្មើសផ្សេងៗចំនួន១២០គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន១០៩គ្រឿង, ឡានគ្មានប័ណ្ណបើកបរចំនួន៨គ្រឿង និងរថយន្ដល្មើសសញ្ញាចរាចរណ៍ចំនួន៣គ្រឿង។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews




    Share This Post: