Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

FIFA ចាយលុយអស់ជិត ២លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ ចំពោះគម្រោងបង្កើត «កាតខៀវ»

BY Khmerpress March 2, 2024
FIFA ចាយលុយអស់ជិត ២លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ ចំពោះគម្រោងបង្កើត «កាតខៀវ»

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបង្ហើបពីការចំណាយលុយអស់ប្រមាណ ១.៥លានផោន ស្មើនឹង ១.៨៩លានដុល្លារ ក្នុងគម្រោងសិក្សាស្រាវជ្រាវពីការបង្កើត «កាតខៀវ» ដែលជំនួសឱ្យកាតក្រហមនាពេលបច្ចុប្បន្ននេះ។

លោក Gianni Infantino ប្រធានស្ថាប័នដែលមិនគិតប្រាក់ពីកំរ៉ៃខាងលើបានថ្លែងថា «ពួកយើងបានវិនិយោគអស់ទឹកប្រាក់ប្រមាណ ១.៥លានផោន ក្នុងការសិក្សាស្រាវជ្រាវ ដែលនៅពេលនេះ យើងទទួលបានផ្លែផ្កាហើយ»។

លោកថា «ដើម្បីអ្វីទៅ? ក៏ព្រោះតែពួកយើងចង់យកចិត្តទុកដាក់ពីសុខភាពរបស់កីឡាករគ្រប់រូប ជាពិសេសនៅពេលមានបញ្ហារបួសជាដើម ដ្បិតនៅក្នុងទីលាន ការចំណាយពេលត្រឹមតែ ២-៣នាទី គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមគ្រូពេទ្យ ថាតើរបួសនោះធ្ងន់ ឬក៏ស្រាល»

លើសពីនេះទៀត បុរសវ័យ ៥៣ឆ្នាំសញ្ជាតិស្វីសរូបនេះ បានធ្វើការបដិសេធក្នុងការដាក់កីឡាករជំនួស ចំពោះកីឡាករដែលមានរបួសដោយការប៉ះទង្គិចគ្នា ដែលស្តាប់ទៅហាក់ដូចជាវិធីល្អ ចំពោះកីឡាករណាដែលរបួសក្បាល និងជាកង្វល់មួយផងដែរ ដោយមិនបានចេញទីលាន ដើម្បីព្យាបាលនាពេលនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: