Khmerpress

ស្វែងរក

សិល្បៈ

ម៉ៅ ហាជី រងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទ យកទំនុកភ្លេងព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម

BY Khmerpress March 7, 2024
ម៉ៅ ហាជី រងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទ យកទំនុកភ្លេងព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម

រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង ម៉ៅ​ ហាជី​ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដមសំឡេងធ្ងន់ បានបង្ហាញបទចម្រៀងថ្មីមួយបទ យកទំនុកភ្លេងតាមបទ «ដែនដីខ្មែរប្រែថា សុវណ្ណភូមិ » របស់ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម កំពុងរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។

ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ អាចារ្យធំ នគររាជ បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង និងបានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន-ណាត “ដែនដីខ្មែរប្រែថា សុវណ្ណភូមិ…” មិនមែនដែនដីខ្មែរប្រែថាគ្រឿងស្រវឹងប្រមឹកទេ។ បទជាតិមួយទាំងមូលដែលត្រូវតម្កល់ដោយការគោរព និងបណ្ដុះគំនិតជាតិនិយម បែរជាថ្លើមធំហ៊ានប្រមាថ។ » អាចារ្យធំ នគររាជ ក៏បានស្នើទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ ៕ ប្រភព៖ អាចារ្យធំ នគររាជ

Share This Post: