Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាប្រកាសគាំទ្រឡាវ ធ្វើជាប្រធានអាស៊ាន ហើយផ្តល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំនានា

    BY Naren March 26, 2024
    កម្ពុជាប្រកាសគាំទ្រឡាវ ធ្វើជាប្រធានអាស៊ាន ហើយផ្តល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំនានា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។

    

    ការប្រកាសនេះ ធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី កម្ពុជាគាំទ្រទាំងស្រុងប្រទេសឡាវ ជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។

    សូមជម្រាបថា ប្រទេសឡាវ នឹងគ្រងតំណែងជាប្រធានអាស៊ានប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះជាលើកទី៣ ដែលឡាវត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: