ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីថៃស្នើឱ្យធនាគារធំៗ ទម្លាក់អត្រាការប្រាក់ ដើម្បីជួយជំរុញសេដ្ឋកិច្ច
BY Khmerpress
April 23, 2024
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដី ដោយរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រុមងាយរងគ្រោះ ដូចជាសហគ្រាសធុនតូច និងធុនមធ្យម មានបញ្ហាជាមួយនឹងអត្រាការប្រាក់ខ្ពស់… ខ្ញុំបានស្នើឱ្យធនាគារទាំងបួន ពិចារណាអំពីអត្រាការប្រាក់»។ លោកបានបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុថៃមានភាពរឹងមាំ។
ធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ រួមមានធនាគារបាងកក ធនាគារ Kasikornbank ធនាគារ Krungthaibank និងធនាគារ SCBX៕ ផ្តល់សិទ្ធិដោយ៖ freshnews
