PR

ធ្លាប់តែឮគេថា យកម៉ូតូទៅដូរឡាន ខុសអីតែលោកពូម្នាក់នេះ យកក្រវិលកំប៉ុងដូរយកម៉ូតូ!

BY
Liny Chan
May 10, 2024
ធ្លាប់តែឮគេថា យកម៉ូតូទៅដូរឡាន ខុសអីតែលោកពូម្នាក់នេះ យកក្រវិលកំប៉ុងដូរយកម៉ូតូ!

ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន!
មានរឿងថ្មីប្លែកទៀតហើយ លោកពូអើយ បើបានស្ដាប់ហើយសឹងតែមិនគួរអោយជឿទាល់តែសោះ ថាលោកពូហ៊ានធ្វើរឿងដែលគេគ្រប់គ្នាធ្វើមិនបាន។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ ចុះទៅប្រគល់រង្វាន់ដល់ទីតាំងអ្នកឈ្នះរង្វាន់នៅខាងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានអ្នកឈ្នះរង្វាន់ដូចខាងក្រោម៖
១/ សាន ណារិន បានឈ្នះម៉ូតូលេខរៀងទី ៣១២២
២/ សេង ណេម បានឈ្នះម៉ូតូលេខរៀងទី ៣១៣២

នៅពេលប្រគល់រង្វាន់យក្សពី ហ្គេនស៍បឺគ ក៏បានសួរនាំអំពីដើមហេតុដែលគាត់បានឈ្នះម៉ូតូថ្មីខ្លាញ់គោ សេរីទំនើបគួរអោយស្រលាញ់ គាត់បាននិយាយថា មុននឹងឈ្នះរង្វាន់ម៉ូតូនេះ គាត់បានត្រលប់មកពីធ្វើការ ហើយមានអារម្មណ៍ថា ដូចជារសាប់រសល់នៅមិនសុខ ក៏នឹកឃើញថា មានសល់រង្វាន់ក្រវិលកំប៉ុង ហ្គេនស៍បឺគ ចំនួន ២កំប៉ុង ក៏យកទៅដូរយកមកអង្គុយពិសារម្នាក់ឯងនៅខាងមុខផ្ទះ។ គាស់កំប៉ុងទី១ ត្រូវរង្វាន់បាន ១កំប៉ុង ហើយលើកយកមកក្រេបតិចៗបែបកំដរអារម្មណ៍ មួយសន្ទុះក្រោយមកក៏ពិសាអស់ ហើយក៏បានទាញយកកំប៉ុងទី២ មកគាស់ឆ្វាច់មើលលើក្រវិលកំប៉ុង ក៏បានឃើញរូបម៉ូតូភ្លាម និយាយពីថាសប្បាយអរ រំភើប រកអ្វីមកផ្ទឹមពុំបាន ហើយគាត់បានបន្តទៀតថា ហ្គេនស៍បឺគ ពិតជាមានរង្វាន់ម៉ូតូពិតប្រាកដមែន ពីមុនខ្ញុំក៏ជឿដែរ តែអឥឡូវជឿរឹតតែខ្លាំងទៀត។ រូបគាត់ក៏បានបន្តទៀតថា ពិតជាអរគុណ ហ្គែនស៍បឺគ ណាស់ ដែលបានចុះមកប្រគល់រង្វាន់ដល់ទីតាំងជូនពួកគាត់។

តោះជួយចែករំលែកពត៏មាននេះ ដើម្បីទទួលបានដំណឹងថ្មីៗមុនគេ ក៏ដូចជាបានឈ្នះរង្វាន់យក្សពីហ្គេនស៍បឺគ។
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ!

Share This Post: