- Liny Chan
- ព័ត៌មានជាតិ
រដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA)
October 14, 2026 - ព័ត៌មានជាតិ
នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ ស្តីពីឋានៈជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧ នៃអនុសញ្ញានេះ។ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីកម្ពុជានេះ និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ
October 14, 2026 - ព័ត៌មានជាតិ
តាកែវ៖ យោងតាមរបាយការណ៍ផ្លូវការពីមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនានិងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ ។ បើតាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធាន មន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងរយៈពេល ៣ថ្ងៃនេះ មានចំនួនសរុប ៦០,៨១៣ នាក់។ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិមានចំនួន ៦០,៥៧៨ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ២៣៥ នាក់។ លោកប្រធានមន្ទីរ
October 13, 2026 - ព័ត៌មានអន្តរជាតិ
ហ្វីលីពីន៖ សភាហ្វីលីពីនបានអនុម័តសេចក្ដីព្រាងច្បាប់ហាមឃាត់កុមារអាយុក្រោម ១៣ឆ្នាំមិនឱ្យចូលប្រើបណ្ដាញសង្គមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅក្នុងថ្ងៃទី១២ ខែតុលា។ ក្រោយទទួលបានការអនុម័តនៅក្នុងសភាជាន់ទាបហើយ សេចក្តីព្រាងច្បាប់នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ហើយបន្ទាប់ពីស្ថាប័នព្រឹទ្ធសភាត្រួតពិនិត្យរួចរាល់ គឺចុងក្រោយគេនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅកាន់ប្រធានាធិបតីដើម្បីចុះហត្ថលេខាជាផ្លូវការ។ ប្រភពខាងលើបានបន្តថា ស្ថាប័នព្រឹទ្ធសភាហ្វីលីពីនចង់ឱ្យមានការអនុវត្តច្បាប់ហាមឃាត់ខាងលើនេះចំពោះកុមារដែលមានអាយុក្រោយ ១៨ឆ្នាំឯណោះ ពោលគឺជាវិធានការតឹងរឹងជាងសេចក្តីព្រាងច្បាប់របស់សភាជាន់ទាបទៅទៀត។ គួរកត់សម្គាល់ថា ការជំរុញច្បាប់ហាមឃាត់ដ៏តឹងរឹងនេះបានកើតឡើងក្រោយមានករណីបាញ់ប្រហារនៅសាលារៀនចំនួន ៣លើកក្នុងប្រទេសហ្វីលីពីនចាប់តាំងពីខែមិថុនា ឆ្នាំ២០២៦មក ហើយករណីទាំងនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលនៃបណ្ដាញសង្គម និងមាតិកាអនឡាញចំពោះសុវត្ថិភាពកុមារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Straits Times
October 13, 2026 - ព័ត៌មានជាតិ
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២៦នេះប្រជាពលរដ្ឋខ្មែរបានអញ្ចើញទៅវត្ត តាមទំនៀមទំលាប់ប្រពៃណី ទៅជួបជុំបងប្អូនឪពុកម្តាយនៅស្រុកកំណើត និងបានទៅលំហែរអារម្មណ៍នៅតាមរមណីដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះគឺទិដ្ឋភាពខ្លះនៅតាមរមណីដ្ឋាននៅតាមខេត្តមួយចំនួន។ ប្រភព៖ ក្រសួងព័ត៌មាន
October 13, 2026 - ព័ត៌មានជាតិ
នេប៉ាល់៖ ក្រុមអ្នកទេសចរជាង ១០០នាក់កំពុងជាប់គាំងនៅក្នុងតំបន់ព្រៃភ្នំនៃប្រទេសនេប៉ាល់ ក្រោយទឹកជំនន់បានកាត់ផ្តាច់ស្ពាននិងផ្លូវនៅជុំវិញតំបន់នោះយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែតុលា។ ក្រុមអ្នកទេសចរទាំងជាង ១០០នាក់នោះ គឺជាក្រុមអ្នកទេសចរដើរឡើងភ្នំអន្តរជាតិចម្រុះជាតិសាសន៍ ដែលបាននាំគ្នាទៅកម្សាន្តនៅក្នុងប្រទេសនេប៉ាល់តាំងតែពីមុនពេលមានគ្រោះធម្មជាតិកើតឡើងម្លេះ។ ប្រភពខាងលើបានបន្តថា គ្រោះទឹកជំនន់នេះក៏បានបំផ្លាញផ្ទះសម្បែង រោងចក្រវារីអគ្គិសនីចំនួន ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ Gorkha នៃប្រទេសនេប៉ាល់ ខណៈពលរដ្ឋនៅតំបន់កើតហេតុចំនួន ៥នាក់កំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សចំនួន ៣២១នាក់ ហើយនៅក្នុងនោះមានមនុស្សចំនួន ១២នាក់ជាជនបរទេសផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖
October 13, 2026 - ព័ត៌មានជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល ជាពិសេសត្រូវពង្រឹងធនធានមនុស្ស ព្រមទាំងសម្ភារៈ សម្រាប់ឆ្លើយតប។ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» ជាការលើកទឹកចិត្ត ដល់ស្ថាប័ន និងប្រជាជនទាំងអស់ រួមគ្នាលើកកម្ពស់តួនាទីរបស់វិស័យឯកជន ក្នុងការកាត់បន្ថយហានិភ័យ ទាក់ទងនឹងលំនៅឋាន និងផ្តល់អំណាចដល់គ្រួសារ ជាពិសេសគ្រួសារដែលប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ ការគិតគូរអំពីហានិភ័យដើម្បីការពារខ្លួន និងពង្រឹងភាពធន់របស់សហគមន៍។ សម្តេចបវរធិបតី ហ៊ុន
October 13, 2026 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦– ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងអារូសា ប្រទេសតង់សានី កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ សូមជម្រាបជូនថា សម្រាប់មហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU)នេះ អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការសោក ស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិត ដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា
October 13, 2026 - ព័ត៌មានជាតិ
AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សរុបចំនួន ២.០០១នាក់ នៅសាលវិមានប្រសិទ្ធពរ ខេត្តបាត់ដំបង ដោយបានថ្លែងបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញបូរណភាពទឹកដី និងសន្តិភាពនៅកម្ពុជា។ នៅក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទឹកដីកម្ពុជាមិនឱ្យគេឡើយ ព្រោះកម្ពុជាមិនដែលចុះហត្ថលេខាប្រគល់ឱ្យនរណាមួយនោះទេ។ កម្ពុជាកំពុងបន្ត «ច្បាំង» ប៉ុន្តែជាការច្បាំងតាមរយៈការទូត និងទាមទារទឹកដីស្របច្បាប់មកវិញតាមយន្តការច្បាប់អន្តរជាតិ។ កម្ពុជានៅតែរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកទឹកដីស្របច្បាប់របស់ខ្លួន ហើយក្នុងការចុះវាស់បង្គោលព្រំដែនកម្ពុជា-ថៃលើកក្រោយ ត្រូវតែមានការចូលរួមពីក្រុម AOT នៃប្រទេសទាំងពីរ។
October 9, 2026 - ព័ត៌មានជាតិ
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការីជាន់ខ្ពស់ ចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) ចំនួន៣សំខាន់ៗ និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត និងកាន់តែសកម្មសម្រាប់ឆ្នាំថ្មីខាងមុខ នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កាជាលើកទី៣ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនូវគម្រោងជំនួយទាំង៣ ក្រោមក្របខណ្ឌគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។
October 9, 2026









