Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ត្រៀមប្រកាសជំនួយយោធាថ្មី ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

BY Naren May 24, 2024
សហរដ្ឋអាមេរិក ត្រៀមប្រកាសជំនួយយោធាថ្មី ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានបញ្ចូលទាំងកាំភ្លើងធំ ១៥៥មីលីម៉ែត្រ គ្រាប់បែកឆ្លាតវៃ យានយន្ដយោធាជាដើម។ នេះបើតាមមន្ត្រីអាមេរិក៣នាក់ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា។

ក្រុមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters​ ទៀតថាកញ្ចប់ជំនួយអាវុធថ្មីនេះដែលអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) គឺនឹងត្រូវប្រគល់ទៅឱ្យអ៊ុយក្រែន ក្រោមក្របខណ្ឌនៃការប្រើប្រាស់សិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក Presidential Drawdown Authority ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ចូ បៃដិន ផ្ដល់អាវុធឱ្យអ៊ុយក្រែន ក្នុងស្ថានភាពបន្ទាន់ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាទាំង២របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ ហើយក្នុងនោះមាន ៦១ពាន់លានដុល្លារជាជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយក្នុងនោះទៀតសោតមានកញ្ចប់ថវិកា ៨ពាន់លានដុល្លារសម្រាប់ប្រធានាធិបតី ប្រើប្រាស់នៅក្រោមសិទ្ធិអំណាចប្រធានាធិបតី Presidential Drawdown Authority៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: