Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

WhatsApp ត្រៀមដាក់ឲ្យប្រើប្រាស់មុខងារ AI Generated Image សម្រាប់ Profile Photo

BY Naren May 25, 2024
WhatsApp ត្រៀមដាក់ឲ្យប្រើប្រាស់មុខងារ AI Generated Image សម្រាប់ Profile Photo

(បរទេស)៖ កម្មវិធី WhatsApp ដែលជាវេទិកាផ្ញើសារដ៏ពេញនិយម និងមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងធ្វើការលើការនាំយកមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់រូបភាពតាមរយៈ AI-generate image នៅលើ Profile របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ Abp Live នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

មុខងារថ្មីនេះ ត្រូវបានគេឱ្យដឹងថាជាមុខងារ AI-forward ដែលត្រូវបានគាំទ្រដោយបញ្ញាសិប្បនិម្មិត AI ដូចទៅនឹងការប្រើប្រាស់នៅលើកម្មវិធី AI ផ្ទាល់អ៊ីចឹង។ របាយការណ៍ពី WABetaInfo បានបង្ហាញថា មុខងារនេះនឹងមាននៅលើកំណែ 2.24.11.17 ដែលជាកំណែចុងក្រោយរបស់ WhatsApp និងមានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ។ ដោយឡែកចំពោះកំណែ iOS មិនត្រូវបានប្រភពបង្ហាញនោះទេ។

គួរជម្រាបថា មុខងារនាពេលខាងមុខនេះ គឺ WhatsApp ត្រៀមនឹងផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់កំណត់នៅលើ Profile ផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ថា ជាការពង្រឹងវិធានការឯកជនភាពអ្នកប្រើប្រាស់នៅក្នុងវេទិការបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: