ព័ត៌មានជាតិ May 25, 2024

មន្ត្រីរាជការអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកគ្រួសារ ដោយមិនបង់ថ្លៃសេវា

Naren

(ភ្នំពេញ)៖ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។

ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
* សហព័ទ្ធ (ប្តី ឬប្រពន្ធ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង
សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
* កូនក្នុងបន្ទុក
– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦៕ ផ្តល់សិទ្ធិដោយ៖ Fresh News