- Naren
- ព័ត៌មានជាតិ
កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ
March 2, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់នៅថ្ងៃទី២ ខែមីនាថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣
March 2, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម វិទ្យុជាតិកម្ពុជា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិ មនុស្សធម៌ របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េចំនួន២ម៉ឺនដុល្លារដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់ជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧ គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។ មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគ ជាថវិកាពីសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ
March 2, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន បានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំព្រឹត្តិការណ៍វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។ ក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងសហការី ផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។ ថ្លែងក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាបច្ចុប្បន្ន
February 26, 2026 - ព័ត៌មានជាតិ
ភ្នំពេញ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ “បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់!”។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយនឹងបណ្តាញផ្សព្វផ្សាយអន្តរជាតិ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសបែលហ្សិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖ “មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ”។ ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន
February 26, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ វិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រ ការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយសម្រាប់អនុវត្តគម្រោង អង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ថា (JMAS) ដែលបាន ប្រារពធ្វើនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលពហុបំណង នៃស្ថានទូតជប៉ុននៅកម្ពុជា។ ក្នុងវេលានោះ
February 4, 2026 - PR
អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ! កាលពីរសៀលថ្ងៃទី31 មករា 2026 ក្រុមហ៊ុនទូរសព្ទដៃ HONOR បានដាក់សម្ពោធនូវស្មាតហ្វូនម៉ូដែលថ្មី HONOR X9d 5G ជាសមាជិកថ្មីបំផុត ផ្តល់នូវបទពិសោធន៍ដែលនឹកស្មានមិនដល់ជាមួយនឹងភាពធន់កម្រិតកំពូល និងថាមពលថ្មធំដែលគ្មានគូប្រៀប មានតម្លៃត្រឹមតែ $349 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន HONOR X9d បានធ្វើឡើងនៅក្នុងទំនើប AEON II ក្រោមការចូលរួមពីតារាចម្រៀង សម្បត្តិ សុខ, Riki, KOL ល្បីៗ និងពិធីការិនី DJ Nana រួមជាមួយនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។ ក្នុងនាមជាទូរសព្ទកម្រិតមធ្យម
February 1, 2026 - ព័ត៌មានជាតិ
(ព្រះវិហារ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន ១ ២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ចំនួន ៧៧៤គ្រួសារ នៃខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ថា៖ «គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រេី និងផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ
January 31, 2026 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាង ៦០០ នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ REGATA មួយ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមការបញ្ជាក់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងលម្អិតថា នៅវេលាម៉ោង ៩:៤០ នាទី ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នាវាទេសចរណ៍ ឈ្មោះ REGAIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ
January 31, 2026 - ព័ត៌មានជាតិ
(ព្រះវិហារ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ នៅក្នុងជំនួបសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ នៅក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី
January 31, 2026









