Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បន្ទាន់! រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត និងអ្នកពាក់ព័ន្ធជាង២០០នាក់ ត្រូវយកសំណាកនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

    BY Khmerpress April 16, 2021
    បន្ទាន់! រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត និងអ្នកពាក់ព័ន្ធជាង២០០នាក់ ត្រូវយកសំណាកនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

    (តាកែវ)៖ លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន០៥នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលរស់នៅក្នុងភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស ខេត្តតាកែវ។

    ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានបន្តថា នៅពេលនេះមន្ត្រីជំនាញរដ្ឋបាលកំពុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធជាង២០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្តទៀត។ បើតាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ភូមិខាងលើត្រូវបានអាជ្ញាធរខេត្តបិទរយៈពេល២ថ្ងៃមកហើយ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។ លោកថា «បច្ចុប្បន្ននេះ អាជ្ញាធរនឹងបន្តបិទទៀត បន្ទាប់ពីរកឃើញអ្នកអ្នកឆ្លងជំងឺកូវីដចំនួន៥នាក់ នៅថ្ងៃនេះ»៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: