ដំណឹងល្អ! ក្រុមហ៊ុន មេតថេក គ្រោងជ្រើសរើសកម្មករ ២,០០០នាក់ បម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង
(កំពង់ចាម)៖ ក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត គ្រោងជ្រើសរើសកម្មករចំនួន ២,០០០នាក់ ដើម្បីទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង។
គម្រោងជ្រើសរើសកម្មករខាងលើនេះខាងតំណាងក្រុមហ៊ុន បានលើកឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។
តំណាងក្រុមហ៊ុន មេតថេត បានឱ្យដឹងថា ខាងក្រុមហ៊ុន កំពុងពិចារណាទៅលើការជ្រើសរើសកម្មករពីសាខាខេត្តកំពង់ចាម ទៅធ្វើការនៅសាខារបស់គាត់នៅក្រុងបាវិត ដែលជាសហគ្រាស អាជីវកម្មដែលមានភាពរឹងមាំ និងមានសក្តានុពល។
តំណាងក្រុមហ៊ុន បានបន្តថា គោលដៅដំបូង គឺជ្រើសរើសកម្មករចំនួន ២,០០០នាក់ ក្នុងរយៈពេល២ខែ ដោយខាងក្រុមហ៊ុន និងផ្តល់ជូនមធ្យោបាយធ្វើដំណើ និងកន្លែងស្នាក់នៅ។ ម្យ៉ាងទៀត ការពង្រីកផែនការជ្រើសរើស បុគ្គលិកនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង គោលបំណង ផែនការដំណាក់កាលទី១ ណែនាំកម្មករមូលដ្ឋានចំនួន ២,០០០នាក់ ពីខេត្តកំពង់ចាម គម្រោងនេះ និងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរក្នុងប្រាក់ខែ៧ដុល្លារ ផ្តល់ជូនអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ហើយប្រាក់ឧបត្ថម្ភអាហារនោះចំនួន១៣ដុល្លារ ដូច្នេះបើធៀបនឹងការធ្វើការ នៅខេត្តកំពង់ចាម កម្មករអាចទទួលបាន២០ដុល្លារបន្ថែមទៀត ក្នុងមួយខែ រួមទាំងលក្ខខណ្ឌ អត្ថប្រយោជន៍ផ្សេងទៀត ដែលអនុម័តដោយរដ្ឋាភិបាលត្រូវបានអនុវត្ត។
ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស មហាធេន និងផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេស, ភាសាចិន, គណនេយ្យ, កុំព្យូទ័រ និងវិធីសាស្ត្របណ្តុះបណ្តាលផ្សេងៗទៀត ក្នុងន័យជំរុញឱ្យកម្មករ មានភាពប្រសើរឡើងនូវកម្រិត វិជ្ជាជីវៈរបស់ពួកគេ ខិតខំរកប្រាក់បៀវត្សរ៍ឱ្យបានកាន់ខ្ពស់ផងដែរ។ ចំពោះរៀងរាល់ថ្ងៃសៅរ៍ មូលដ្ឋានប្រចាំថ្ងៃសេដ្ឋកិច្ចពិសេសនឹងរៀបចំយានជំនិះទទួលកម្មករ ពីបាវិតទៅកំពង់ចាម ដើម្បីជួយកម្មករលើការចំណាយ ក្នុងការដឹកជញ្ជូន។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សូមឱ្យបង្កើតក្រុមការងារ ធ្វើការឱ្យបានហ្មត់ចត់ជាមួយក្រុមហ៊ុន ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន និងជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការរកការងារធ្វើ។
អភិបាលខេត្តបានយកឱកាសនោះ ថ្លែងអំណរគុណដល់ក្រុមហ៊ុនក្រុមហ៊ុន មេតថេក (ខេមបូឌា) ខប លីមីធីត ដែលបានចាប់អារម្មណ៍ និងជ្រើសរើសកម្មករចំនួន ២,០០០នាក់ ដើម្បីផ្តល់ឱកាស់ការងារដល់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕ ផ្តល់សិទ្ធិដោយ៖ Fresh News



