Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលចុះពិនិត្យតាមតូបលក់កាំបិត និងដាវកែច្នៃតាមផ្សារ ដោយណែនាំឲ្យអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំលក់ឲ្យក្រុមក្មេងទំនើង ពេលមានការសង្ស័យ

    BY Naren May 30, 2024
    មន្រ្តីនគរបាលចុះពិនិត្យតាមតូបលក់កាំបិត និងដាវកែច្នៃតាមផ្សារ ដោយណែនាំឲ្យអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំលក់ឲ្យក្រុមក្មេងទំនើង ពេលមានការសង្ស័យ

    (ភ្នំពេញ)៖ អនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះសហការជាមួយគណៈកម្មការផ្សារដើម​គរ និងផ្សារអូរឡាំពិក ធ្វើការត្រួតពិនិត្យ អប់រំ ណែនាំ ដល់បណ្តាអាជីវករ ដែលលក់ដូរ កាំបិត និងដាវកែច្នៃផ្សេងៗ។

    នគរបាលចុះត្រួតពិនិត្យនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសចៀសវាងកុំលក់ឱ្យទៅក្មេង ជាសិស្សសាលា ក្មេងស្ទាវ សង្ស័យជាក្មេងទំនើងជាដាច់ខាត។ ការងារនេះ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បាននិងកំពុងបន្តការចុះសហការនៅតាមបណ្តាផ្សារមួយចំនួនទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: