ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន
BY Naren
May 31, 2024
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។
សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដជំនាញ តាមរយៈប្រព័ន្ធ កុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែកការងារ នៅភោជនីយដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

